ខេត្តកណ្ដាល ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជា​អ្នកនេសាទ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ប្រទះ​ឃើញ​សាកស.ពមនុស្ស​ម្នាក់​​ច្រក​ក្នុង​វ៉ា​លី នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​សាកស.ព​នោះ​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណនោះ​ទេ​ ប៉ុន្តែ​​ជាបុរស​ ហើយ​សង្ស័យ​ជា​ជនជាតិ​ចិន ។

 

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៊​ន ច​ន្ទ័​ណា​វី ភេទ​ស្រី អាយុ​៣៣ ឆ្នាំ និង​ប្តី​ឈ្មោះ ចាន់ មក​រា ហៅ ឌាំ​ង មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​យប់ ពួកគាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​ចែវ​ទូក ​ដើម្បី​ទៅ​បណ្តែត​មង​នៅ​តាម​ដង​ទន្លេ លុះ​ទៅ​ដល់​ចំណុច​ខាងជើង​ផ្ទះ​ក៏​ចាប់ផ្តើម​រាយ​មង និង​រាយ​បណ្តែត​រហូត​ចម្ងាយ​ប្រហែល​ជិត​១​គីឡូម៉ែត្រ ក៏​បាន​ប្រទះ​ឃើញ​វ៉ា​លី​ពណ៌​ខ្មៅ​មួយ​​នៅ​លើគោក​ជាប់មាត់​ច្រាំង​ទន្លេ ។ ឃើញ​ដូច្នោះ​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ចែវ​ទូក​ចូល​ទៅ​មើល ពេល​នោះ​​ស្ត្រី​ជា​ប្រពន្ធ បាន​យកដៃ​ទៅ​រ៉ូ​តវ៉ា​លី​បង្ហើប​មើល​បន្តិច ក៏​បានឃើញ​វត្ថុ​ក្នុង​វ៉ា​លី​នោះ ដូច​ជា​ស្បែក​កង្កែប និង​ពោះវៀន​មាន់ ​។ បន្ទាប់មក​ពួក​គាត់​ទាំង​២នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ចែវ​ទូក​ត្រឡ​ប់​មក​ផ្ទះ​វិញ ។

 

ប្តីប្រពន្ធ​ខាងលើ​បាន​រៀប​រាប់​បន្ត​ថា លុះដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧​ព្រឹក គាត់ (​ប៊​ន ច​ន្ទ័​ណា​វី​) និង​ប្អូនថ្លៃ​ឈ្មោះ ចាន់ លី​ហ្សា ភេទ​ស្រី អាយុ​១៣​ឆ្នាំ មិន​អស់ចិត្ត​ក៏​បាន​នាំ​គ្នា​ដើរ​ពី​ផ្ទះ​ទៅ​មើល​វ៉ា​លី ដែល​បាន​ឃើញ​ពី​ថ្ងៃមុន​នោះ​ម្តងទៀត ។ លុះ​ពេល​ទៅ​ដល់ គាត់​និង​ប្អូនថ្លៃ​ស្រី ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​មើល និង​រ៉ូ​តវ៉ា​លី​នោះ ស្រាប់តែ​ឃើញ​សាក​ស.ព​មនុស្ស​នៅ​ក្នុង​វ៉ា​លី​ ក៏​ភ័.យ​ស្លន់​ស្លោ​ ហើយ​ក៏​បាន​ក្រឡេក​មើលឃើញ​វ៉ា​លី​តូច​មួយទៀត​នៅ​ក្នុង​ព្រៃ ក៏​ទៅ​រ៉ូ​ត​មើល​វ៉ា​លី​នោះ​ទៀត ឃើញ​មាន​សំលៀក​បំពាក់​នៅ​ក្នុង​វ៉ា​លី និង​ក្រដាស​ជូត​មាត់​ប្រឡាក់​ឈា.ម ។ បន្ទាប់​ពី​ឃើញហេតុការណ៍​​ដូច្នេះ​ ទើប​គាត់​សម្រេចចិត្ត​រាយការណ៍​ប្រាប់​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​បានដឹង​ ដើម្បី​ទៅ​រាយការណ៍​ជូន​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ជ្រាប​ជា​ព័ត៌មាន និង​ចុះមក​ពិនិត្យ ។

 

ក្រោយ​ពី​មានការភ្ញាក់​ផ្អើល​​​ប្រទះ​ឃើញ​សាកស.ព​បុរសម្នាក់​​ច្រក​ក្នុង​វ៉ា​លី​នោះ ទើប​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយក​ម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សាកស.ព​ជនរងគ្រោះ​ ៕

ប្រភព​​: កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *

You missed