ថ្លែងនៅក្នុងសន្និសីទកាសែតនៅមុននេះបន្តិច លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្រ្កាបបទល្មើសគ្រឿងញៀនបានបង្ហាញអត្តសញ្ញាណឧក្រិដ្ឋជនដែលបានមកប្លន់រំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប។
លោក ម៉ក់ ជីតូ បានគូសបញ្ជាក់ថា រហូតមកដល់ពេនេះសមត្ថកិច្ចចាប់បានក្រុមជនសង្ស័យបានចំនួន ៧ នាក់។
លោកម៉ក់ ជីតូ បានបង្ហើបពីតម្រុយជនសង្ស័យទាំង ៧ នាក់នោះមានជនជាតិខ្មែរអាមេរិក ៦ នាក់ និងជនជាតិចិនកាន់ប៉ាស្ព័រអាមេរិក ០១ នាក់។
លោកបញ្ជាក់ប្រវត្តិជនសង្ស័យជាអ្នករស់នៅអាមេរិកនៅតំបន់ LA និង CALIFORNIA ជាតំបន់ក្តៅដែលសំបូរក្រុមសង្គមងងឹត។
បើតាមលោកម៉គ់ ជីតូ ហេតុការណ៍នៃការចូលមករំដោះអ្នកទោសចិន ពេលយកមកព្យាបាលនៅគ្លិនិកឆ្មេញមួយកន្លែងកាលពីថ្ងៃ ១៧ សីហា ២០២៣ ក្រុមឧក្រិដ្ឋជនបានរៀបចំផែនការយ៉ាងហ្មត់ចត់ ដោយមានត្រៀមសម្ភារៈនិងរួមទាំងបំពាក់អាវុធគ្រប់ដៃ។ លោកបន្តថា ការរៀបចំរំដោះអ្នកទោសចិន ក្រុមឧក្រដិដ្ឋជនបានធ្វើសកម្មភាពផ្ទាល់មានគ្នាចំនួន ៤ នាក់ និងមានបក្សពួកខាងក្រៅជួយរៀបចំសកម្មភាព។
លោកថា ឧក្រិដ្ឋជនជាមេក្លោងដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៥២ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនក្រុមសមត្ថកិច្ចកំពុងបន្តចាប់ឲ្យខានតែបាន ហើយសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ៕
ដកស្រង់ពី kampucheathmey