ក្រោយទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អំពីការបង្រ្កាបឲ្យបានទាន់ពេលវេលារឿងល្បែងសុីសងនៅតាមមូលដ្ឋាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចាត់តាំងឲ្យ លោក ស៊ូលាង ប៊ុនលេីត អភិបាលរងស្រុក ដឹកនាំគណៈបញ្ជាការឯកភាពស្រុក តាមស៊ើបអង្កេតស្រាវជ្រាវ ដើម្បីបង្ក្រាបករណីល្បែងសុីសងក្នុងមូលដ្ឋាន។
នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នំា២០២៥ ដោយមានការចូលរួមសហការផ្ដល់ដំណឹងទាន់ពេលវេលាពីសំណាក់ប្រជាពលរដ្ឋល្អ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក បានបង្ក្រាបបាន នូវល្បែងសុីសង ស្ថិតនៅចំនុច អូរដកព័រ (ញេីន) ភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ករណីបង្ក្រាបបានដូចជា :

-ល្បែងជល់មាន់
-ចាក់អាប៉ោង
ព្រមទាំងរឹបអូសវត្ថុតាងបាន ម៉ូតូ០៩គ្រឿង កង់០១គ្រឿង ស៊ុមក្រុងមាន់ចំនួន០៤ ចានអាប៉ោង ចំនួន០១ មាន់ជល់០៤ក្បាល ដោយឡែកជនល្មេីសរត់គេចចូលក្នុងព្រៃអស់ ។
ក្រោយពីបង្រ្កាបបានវត្ថុតាងទាំងអស់នោះត្រូវបានប្រគល់ជូនអាវុធហត្ថខេត្តដេីម្បីចាត់ចែងនីតិវិធីបន្ត នៅព្រឹកថ្ងៃទី១៨ ខែមករា ។

Leave a Reply

Your email address will not be published. Required fields are marked *