ផ្ទះលក់ចាប់ហួយចំនួន២គ្រួសារ នៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឆាបឆេះកាលពីវេលាម៉ោង២និង៣០រំលងអធ្រាត្រឈានដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។
បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលមានលំដ្ឋានជាប់ និងលំនៅដ្ឋានខាងលើនេះបាននិយាយថា ការឆេះផ្ទះអ្នកលក់ដូរឥវ៉ាន់ចាប់ហួយចំនួន២គ្រួសារនេះ គួរអោយខ្លាចបំផុត ព្រោះស្នូរផ្ទុះដូចគ្រា.ប់រំសេវទាំងកណ្ដាលអធ្រាត្រនេះក៏ឆេះលឿនណាស់ផងដែរ ។
លោកវរសេនីយ៍ទោស៊ូ ចាយ អធិការនគរបាលដំណាក់ចង្អើរបាននិយាយប្រាប់អោយដឹងថា កងកម្លាំងនគរបាលបានទទួលដំណឹងថា ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលម្នាក់ឈ្មោះ លីម លី ឆេះឃ្លាំងដាក់ស្រាបៀ និងសម្ភារលក់ដូរជាច្រើន រួមទាំងរថយន្តចំនួន២គ្រឿង និងពលរដ្ឋម្នាក់ទៀតឈ្មោះអ៊ុយ សាង លក់គ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនផ្សេងៗទៀតជាច្រើន ។
លោកវរសេនីយ៍ទោ ស៊ូចាយ និយាយថា សម្ភារលក់ដូររបស់ពលរដ្ឋ២គ្រួសារនេះ ពិតជារាប់ម៉ឺនដុល្លារ ប៉ុន្តែមិនមានអ្នកណារងរបួសក្នុងហេតុការឆេះនេះទេ ។
លោកវរសេនីយ៍ទោ ស៊ូ ចាយ និយាយថា កម្លាំងនគរបាលមានការជួយអន្តរាគមន៍ដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យខេត្តកំពតកែបស្រុកកំពង់ត្រាចចំនួន៧គ្រឿង ជួយបាញ់ទឹកពន្លត់ និងមិនអោយឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋនៅជិតគ្នាបន្តទៀត ៕