ខេត្តឧត្តមានជ័យ៖ មេឈ្មួញជនជាតិវៀតណាម្នាក់រកស៊ីជុំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ(ហៅយាយម៉ាយ)ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងក្នុងជំនួញរកស៊ីបទល្មើសឈើឆ្លងដែន។ ការចាប់ខ្លួនមេឈ្មួញខាងលើដោយឈ្មួញយកឈើប្រភេទនាងនួននិងឈើក្រញ៉ូងមកលាក់ទុកនៅផះដីចំការរបស់លោកថោងជួនស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
ការចុះការបង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យដោយមានក្រោមការចង្អុលបង្ហាញពីលោកប៉េងម៉េងគ័ងព្រះរាជអាជ្ញារងខេត្តឧត្តរមានជ័យ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកាលពីថ្ងៃ១ខែកញ្ញាថ្មីៗឆ្នាំ២០២១នេះមេឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កបបានឈើនាងនួននិងក្រញ៉ូងជិតបីតោនរថយន្តចំនួនពីគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។
ជុំវិញករណីខាងលើ លោកភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អោយក្រុមការងារយើងដឹងតាមទូរស័នៅថ្ងៃទី៣ខែកញ្ញឆ្នាំ២០២២នេះថាឈើនិងវត្ថុតាងខាលើបានយកទៅរក្សាទុកនៅមន្ទីរបរិដ្ដានខេត្តឧត្តរមានជ័យ រីឯមនុស្សកំពុងកសាងសុំនុំរឿងទៅតុលាការ។បើយោងតាមសមត្ថកិច្ចនៅកន្លែងហេតុការណ៍បានលួចបង្ហើបថាឈើនៅពេលធ្វើការបង្រ្កាបប្រហែលជិតបីតោនតែលោក ភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់ថាឈើទាំងអស់មានជាងមួយតោនតែប៉ុណ្ណោះ៕