លោក Zelensky ព្រមចុះហត្ថលេខាប្រគល់រ៉ែកម្ររបស់ខ្លួនឱ្យទៅអាមេរិកតាមការទាមទាររបស់លោកTRUMP។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានAFP នាពេលថ្មីកន្លងទៅនេះ។
បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើ្ថាវាមានសារៈសំខាន់ ក្នុងការបមបេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ឈានដល់ការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់ប្រទេសទាំងពីរនេះ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានិងឈានដល់ការផ្ទុះសង្គ្រាម ចាប់ពីអំឡុងដើមឆ្នាំ ២០២២កន្លងទៅ ដែលគិតមកដល់ដើមឆ្នាំ ២០២៥នេះ មានរយៈពេល៣ឆ្នាំហើយដែលប្រទេសទាំងពីរនេះបានផ្ទុះសង្គ្រាម៕