បុរសជាជនបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលឈរជើងការពារសន្តិសុខសង្គ្រាន្តថ្នាំថ្មីនៅក្នុងខណ្ឌដូនពេញចាប់ខ្លួនបញ្ជូនមកសួរនាំ ខណៈបុរសរូបនេះបង្កការអុកឡុកតាមដងផ្លូនហើយក្បាលរឹងមិនព្រមស្តាប់ការណែនារបស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ 90 កែង 47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនរគបាលបានឲ្យដឹងថា មានករណីជនបរទេស ឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ34 ឆ្នាំ ជនជាតិកុងហ្គោ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី2) ហើយត្រូវបានកម្លាំងសមត្ថកិច្ចដែលដែលមានភារកិច្ចឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ ចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថា ជនបរទេសរូបនោះមិនសហការ ជាមួយសមត្ថកិច្ច ជាមួយគ្នានោះដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ទទួលខណ្ឌដូនពេញ។ ជនបរទេសរូបនេះត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នរង់ចាំបន្តការសាកសួរតាមនីតិវិធី៕

Leave a Reply