មនុស្សពីរនាក់បានធ្លាក់ចូលទឹកដែលកំពុងឡើង និងហូរខ្លាំង ខណៈពួកគេព្យាយាជិះក្បូន និងតោងខ្សែពួរដើម្បីឆ្លងស្ទឹងតាតោក ក៏បណ្តាលឲ្យដាច់ខ្សែ។ កំលាំងទឹកបានកួចមនុស្សម្នាក់ចូលទៅបាត់ រីឯម្នាក់ទៀតហែលរួច។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

មន្រ្តីរដ្ឋបាលឃុំតាតោកបានប្រាក់ឲ្យដឹងថា មានពលរដ្ឋ២នាក់បានជិះក្បូនឆ្លងស្ទឹងតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ស្របពេលកំពុងឆ្លង ក្បូនបានដាច់ខ្សែ បណ្តាលឲ្យពលរដ្ឋម្នាក់បានហែលឡើងគោករួច រីឯម្នាក់ទៀតឈ្មោះ វុទ្ធ សាវង់ (វុធ វង់) ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិតាតោក បានបាត់ខ្លួននៅក្នុងស្ទឹង ។

ប្រភពបន្លែមឲ្យដឹងថា ក្រោយទទួលបានដំណឹងនេះភ្លាម ក្រុមជួយសង្គ្រោះរួមមាន មន្រ្តីប៉ុស្តិ៍នរគបាលឃុំតាតោក សហការជាមួយមន្រ្តីយោធា សរុប៣០នាក់ បានចុះស្វែងរកប្រជាពលរដ្ឋ ដែលបានបាត់ខ្លួនរហូតដល់ម៉ោង 4:40នាទី រសៀលសាកសពរបស់ ឈ្មោះ វុទ្ធ សាវង់ (វុធ វង់) បានរកឃើញនៅក្នុងស្ទឹងក្រញូង ចំណុចចម្ការតាយាំ។

អាជ្ញាធរក្នុងតំបន់ខាងលើបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសអ្នកដែលរស់នៅតាមបណ្តាមាត់ស្ទឹង ព្រោះរដូវភ្លៀងធ្លាក់នេះបណ្តាឱ្យទឹកស្ទឹងហក់ឡើង ហូរលឿន អាចនាំឱ្យមានឧបទ្ទវហេតុផ្សេងៗអាចកើតឡើងជាយថាហេតុបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed