ស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន បើកកិច្ចសហប្រតិបត្តិការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿង ករណីមុខសញ្ញាលួចទូរសព្ទ ដោយធ្វើចាប់ខ្លួនបានជនសង្ស័យម្នាក់។ ចាប់ខ្លួនជនសង្ស័យក្រោមចំណាត់ការណ៍របស់កងកម្លាំងនគរបាលថ្នាក់ខេត្តនិងកំលាំងមូលដ្ឋាននាពេលនេះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ផានគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឡត រតនា រស់នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកថា ដោយមានបទបញ្ជា និងការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងនគរបាលបានបើកការស៊ើបអង្កេតស្រាវជ្រាវ រហូតវែកមុខជនសង្ស័យ ដែលបានលួចទូរសព្ទជនរងគ្រោះម្នាក់ជាគ្រូបង្រៀននៅផ្ទះគ្រូទាយ។

លោកវរសេនីយ៍ឯក ហោ វុទ្ធីបានឲ្យដឹងបន្ថែមថា មុខសញ្ញាសង្ស័យ បានយកទូរស័ព្ទជនរងគ្រោះ ទៅបើក account Facebook និងយករូបភាពផ្សេងៗ ក្នុងទូរស័ព្ទជនរងគ្រោះ ទៅបង្ហោះភាសាធារណៈ បង្កឲ្យជនរងគ្រោះមានការភ័យព្រួយយ៉ាងខ្លាំង។ បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌ បានកំពុងរៀបចំ កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់វិធានការទៅតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed