ករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ សមត្ថកិច្ចបានណែនាំឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ។ ក្រោយដាក់ពាក្យបណ្តឹងរួចពេលនេះសមត្ថកិច្ចនរគបាលបាននឹងកំពុងស្រាវជ្រាវស្វែងរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់។
តាមរយៈហ្វេសបុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៧ ខែឩសភា ឆ្នាំ២០២៥នេះថា ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ គឺជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ដែលជិះម៉ូតូ០១គ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។
សូមរម្លឹកថា លេីច្រាំងទន្លេខាងកេីតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល (ផ្តេីមចេញពីជម្លោះពាក្យសម្តីគ្នានៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកេីត រវាងភាគីម៉ូតូមានគ្នា២នាក់ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង) កាលពីវេលាម៉ោង២២និង៥០ម៊នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៕