ខេត្តកំពង់ស្ពឺ៖ ម្តាយជាអ្នកមានគុណ តែបុរសម្នាក់នេះបានធ្វើនូវទង្វើមិនអាចទទួលយកបានចំពោះម្តាយរបស់ខ្លួន ដោយបានទះកំផ្លៀង និងច្របាច់ក ម្តាយ រហូតឈាមច្រមុះ ព្រោះខឹងសុំលុយមិនបាន។ ហេតុការណ៍ហួសចិត្តនេះ បានកើតឡើងកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនញៀនថ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីបានទះកំផ្លៀង និងច្របាច់កម្តាយរបស់ខ្លួន រហូតដល់ឈាមច្រមុះ ព្រោះតែខឹងសុំលុយ ១.០០០រៀល មិនបាន ។ ជនសង្ស័យខាងលើ ឈ្មោះ អៀម សុធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពចាប់ច្របាច់ក និងទះកំផ្លៀងម្ដាយរបស់ខ្លួនឈ្មោះ អ៊ុន គឿន អាយុ ៦៤ឆ្នាំ បណ្ដាលឱ្យឈាមច្រមុះ នៅចំណុចមុខផ្ទះ ដោយសារតែបុរសរូបនេះ ជាមនុស្សញៀនថ្នាំ ហើយសុំលុយម្តាយចំនួន ១.០០០រៀល មិនបាន ។

កន្លងមកជនសង្ស័យ អៀម សុធា ធ្លាប់ជាប់ពន្ធនាគារមួយលើក និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ។ ក្រោយពីធ្វើការសាកសួរឈ្មោះ អៀម សុធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានទះកំផ្លៀង និងច្របាច់កម្ដាយរបស់ខ្លួនពិតប្រាកដមែន ។  ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed