នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស.ហ.) ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ម.ក.) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) បានចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់គ្នា នៅទីស្តីការ អ.ស.ហ.។
អនុស្សារណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍ នៃសេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ដែលនឹងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែមាន សន្ទុះខ្លាំងក្លារមួយកម្រិតទៀត ក្នុងគោលដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងចូលរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នា ឆ្នាំ២០៥០ ។
ជាសាក្ខីភាពនៃការចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះ ក៏មានការចូលរួមពីគណអធិបតី ភ្ញៀវ កិត្តិយស ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ពី អគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករក្រោមឱវាទ អ.ស.ហ. មន្ត្រីនៃ ន.ធ.ក. តំណាងមកពីសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងតំណាង គ្រឹះស្ថានធានារ៉ាប់រងផងដែរ ៕
ដកស្រង់ពី kohsantepheapdaily