ស្ទឹងត្រែង÷ដោយអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំលើកទី ១៣ ខេត្តស្ទឹងត្រែងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃ ជាមួយខេត្តចាំប៉ាសាក់ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ដោយភាគីខេត្ត ចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ដោយ ឯកឧត្តមបណ្ឌិត.វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្ត នឹង ភាគីខាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈខេត្តស្ទឹងត្រែង និងជាសហប្រធានអង្គ ប្រជុំបានមានប្រសាសន៍ថា ៖ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្ត ទាំងពីរ (ស្ទឹងត្រែង-ចាំប៉ាសាក់) ឲ្យបានកាន់តែល្អប្រសើរភាគីទាំងពីរ និង ដោយពិនិត្យលើលទ្ធផលនៃការចាត់តាំងអនុវត្តកំណត់ហេតុ លើកទី១៣ ដែលបានដាក់ចេញរួមគ្នារវាងប្រតិភូជាន់ខ្ពស់ខេត្តទាំងពីរ នាពេលកន្លងមក បានសបញ្ជាក់ឲ្យឃើញថាខេត្តស្ទឹងត្រែង និង ខេត្ត ចាំប៉ាសាក់ បានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង តម្កល់ស្មារតី សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសជាតិទាំងពីរ ( កម្ពុជា_ ឡាវ ក្នុងនោះដែរ ក្នុងកិច្ចប្រជុំ ភាគីទាំងទាំងពីរព្រមព្រៀងគ្នារក្សាស្ថានភាពដើមរហូតដល់គណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា_ឡាវ បានបោះបង្គោលព្រំខណ្ឌសីមារវាងប្រទេសកម្ពុជា(កម្ពុជា_ឡាវ ឡាវ_កម្ពុជា ) ជាផ្លូវការបន្តពីមានការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវ នឹង ព្រមព្រៀងគ្នាបន្តផ្លាស់ប្តូរព័ត៌មានចាំបាច់សំខាន់ៗ ដែលពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងការអភិវឌ្ឍសង្គម ឲ្យបានទាន់ពេលវេលាទៅវិញទៅមកជាប្រចាំ។ នឹង ភាគីទាំងពីរបានប្រុងប្រៀងបន្តិចសហប្រតិបត្តិការទប់ស្កាត់និង បង្ក្រាបរាល់បទល្មើសឆ្លងដែន ខុសច្បាប់ដូចជាអំពើភេរវកម្ម ការជួញដូរមនុស្សឆ្លងដែន ការដឹកជញ្ជូនទំនិញខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធជាតិផ្ទុះ ការនាំចូលនិងប្រើប្រាស់រូបិយប័ណ្ណក្លែងក្លាយ ការជួញដូរឈើខុសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិជាដើម ។
ក្នុងឱកាសបិទកិច្ចប្រជុំទ្វេភាគីលើកទី១៤ ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ .បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមាដែល កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូននិងសកម្មបំផុត ប្រកបដោយឆន្ទៈ មានស្មារតីទទួលខុសត្រូវខ្ពស់ ដែលឈានចេញពីមូលដ្ឋាននៃសាមគ្គី ភាព មិត្តភាព សហប្រតិបត្តិការល្អ ក្នុងការរួមគ្នាពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍សភាព ការណ៍ និងកិច្ចការពារផលប្រយោជន៍របស់ប្រជាជនរហូតឈាន ទៅដល់ការសម្រេចបានជោគជ័យនូវសមិទ្ធផលជាច្រើនរវាងខេត្តទាំង ពីរ ស្ទឹងត្រែង-ចាំប៉ាសាក់ កាន់តែមានចំណងមិត្តភាព សាមគ្គីភាព និង លើកកម្ពស់ការអភិវឌ្ឍន៍រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជា ប្រទេសដែលមានភូមិផងរបងជាមួយគ្នា ផឹកទឹកទន្លេរួមគ្នា និង មានវប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ នៃការរស់នៅរបស់ប្រជាជនទាំងពីរភាគីប្រហាក់ប្រហែលគ្នា តាំងពីយូរលង់ណាស់មកហើយ៕