(ប្រទេសចិន)៖ ក្រុមហ៊ុន Lester Xiamen ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ជាសហគ្រាសឈានមុខគេ នៅ ខេត្ត ហ្វូ ជាន ប្រទេសចិន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូខេត្តស្ទឹងត្រែងដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីទស្សនកិច្ចសិក្សា ទៅលើបច្ចេកវិទ្យាខ្ពស់នៃផ្ទាំងអគ្គិសនីប្រើពន្លឺព្រះអាទិត្យដែលមាន២ប្រភេទគឺប្រភេទលើដំបូលនិងប្រភេទព្យួជញ្ជាំង
សហគ្រាសឈានមុខគេក្នុងឧស្សាហកម្មផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ខេត្ត ហ្វូ ជានវាត្រូវបានផ្តល់កិត្តិយសជាសហគ្រាសឈានមុខគេក្នុងឧស្សាហកម្ម រដ្ឋាភិបាលចិន ដែលគួរឱ្យទុកចិត្ត អង្គភាពកម្រិតខ្ពស់ក្នុងការពេញចិត្តរបស់អ្នកប្រើប្រាស់ គោរពតាមកិច្ចសន្យា និងកិត្តិយសដែលត្រូវបានផ្តល់រង្វាន់ ម៉ាកយីហោ Xiamen គុណភាពខ្ពស់ ពាណិជ្ជសញ្ញាដ៏ល្បីល្បាញរបស់ខេត្ត ហ្វូ ជាន និងពាណិជ្ជសញ្ញាទីក្រុង Xiamen ដ៏ល្បីល្បាញដោយរដ្ឋាភិបាលប្រជាជនក្រុង Xiamen។
កាលពីពេលថ្មីៗនេះប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែងដែលបំពេញទស្សនកិច្ចនៅប្រទេសចិន គឺបានឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុននៃ ខេត្តហ្វូ ជាន នៃការបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចនេះ គឺទទួលបាននូវបទពិសោធ៍និងស៊ីជម្រៅទៅលើក្រុមហ៊ុននិមួយៗ ដែលត្រូវរំពឹងថានិងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដែលជាគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នក វិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋ៕
អត្ថបទ៖ មន្ទីរព័ត៍មាន ខេត្តស្ទឹងត្រែង