អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានប្រកាសនារសៀលថ្ងៃទី០១ ខែធ្នូនេះថា ក្រោយទទួលបានបទបញ្ជា និងការណែនាំពីឯកឧត្តមអគ្គស្នងការង និងជាស្នងការនគបាលរាធានីភ្នំពេញលេីការងារបង្ក្រាបក្មេងទំនេី.ង ស្រាវជ្រាវឃេីញ ដោយឃាត់មធ្យោបាយដែលកែឆ្នៃបំពង់សុីមាំង ដែលបង្កសំលេងរំខាន ធ្វេីអោយបាត់សណ្តាប់ធ្នាប់​ ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១ ខែធ្នូ​ លោកវរសេនីយ៍​ឯក​ សុឹម​ ពិសិដ្ឋ​ ធិការនគរបាលខណ្ឌទួលគោក​ បានចាត់កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់រថយន្ត១គ្រឿង ម៉ាកតូយូតាឡិចសុិស ដែលមានស្លាកលេខភ្នំពេញ2CA-3635 ដែលកែឆ្នៃបំពង់សុីមាំង បង្កសំលេងលឺរំខាន​ ដល់បងប្អូនប្រជាពលរដ្ឋនោះ​ កម្លាំងបានអញ្ជេីញម្ចាស់ រួមជាមួយឡាន​ មកអធិការដ្នាន​ ដេីម្បីអប់រំណែនាំអោយដោះចេញ និងដាក់មកវិញនៅបំពង់សុីមាំងដេីមរបស់ឡាន ហើយអោយម្ចាស់រថយន្តខាងលេីធ្វេីកិច្ចសន្យាបញ្ឈប់​ ការប្រេីប្រាស់បំពង់សុីមាំងកែឆ្នៃបន្តទៀត៕

Leave a Reply

You missed