បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋករនៅតែបន្តការរឹតបន្តឹង និងទប់ស្កាត់ទំនិញជាប់ពន្ធដែលលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្រុងប៉ោយប៉ែត ។
មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ទំនិញជាប់ពន្ធនៅតែបន្តលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរទេះបង្កប់តាមរថយន្ត និងរទេះអូសដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ និងជាការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្រឹងទប់ស្កាត់នៅតែបន្តចាប់បានដែលជាទំនិញជាប់ពន្ធដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថា រាល់ទំនិញដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានមន្ត្រីជំនាញចាប់បានត្រូវបញ្ជូនទៅស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត ហើយរៀបចំឯកសារប្រគល់ជូនទៅសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់។
មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថាច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត មិនតម្រូវអោយនាំចូលទំនិញជាប់ពន្ធនោះទេ ព្រោះគ្មានកន្លែងបង់ពន្ធ គឺមានតែច្រកទ្វារអន្តរជាតិស្ទឹងបទ ដែលមានមន្ត្រីជំនាញសម្រាបបង់ពន្ធទំនិញចេញ-ចូល និងច្រកទ្វារអន្តរាជាតិប៉ោយប៉ែត សម្រាប់ភ្ញៀវជាតិអន្តរជាតិចេញ-ចូល ហើយមន្ត្រីគយនិងរដ្ឋាករត្រូវពង្រឹង និងទប់ស្កាត់រាលទំនិញជាប់ពន្ធ៕