ស្ទឹងត្រែង៖ រថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី និងម៉ូតូសិស្សសាលាមួយគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាញឲ្យសិស្សពីរនាក់បានស្លាប់ភ្លាមនៅទីតាំងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្ររាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នៅក្បែរវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅទីតាំងកើតហេតុគេឃើញបន្សល់ទុកនៅរថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី៥តោនព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3 A 1604 និងម៉ូតូមួយគ្រឿងគាបជាប់នឹងសពជនរងគ្រោះ២នាក់ និងម្នាក់ទៀតជាអ្នកបើកបរម៉ូតូប៉ើងខ្ទាតចេញ (រងរបួសធ្ងន់) ដែលទាំងបីនាក់ជាបងប្អូនបង្កើតនឹងគ្នា។

ជនរងគ្រោះទាំងបីនាក់មាន៖ ទី១-ឈ្មោះ ស៊ី ម៉ាលីសាន់ ភេទស្រី អាយុ២៣ឆ្នាំ (បងស្រី ) របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។ ទី២-ឈ្មោះ ស៊ី លីដា អាយុ១៧ឆ្នាំ ភេទស្រី ស្លាប់ (សិស្ស) និងទី៣-ឈ្មោះ ស៊ី កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ស្លាប់ ( សិស្ស )។ ជនរងគ្រោះទាំង៣នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មុនកើតហេតុជនរងគ្រោះទាំរបីនាក់បងប្អូនបានដុបគ្នាតាមម៉ូតូចេញពីផ្ទះសំដៅមកសាលារៀនក្នុងទិសដៅពីកើតមកលិច ខណៈរថយន្តធ្វើដំណើរបញ្ច្រាសទិសគ្នាពីម៉ូតូ មកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងតែម្តង ដែលនៅខ្វះតែប្រមាណ៣០០ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់សាលារៀន តែក៏ជួបរឿងអកុសលបែបនេះ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន ទាំងរថយន្ត និងម៉ូតូត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅស្នងការរដ្ឋានខេត្ត រងចាំដោះស្រាយទៅតាមនីតិវីធី។ រីឯ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ+រូបថត៖ តាកោះខ្មែរ

សូមទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *

You missed