ភ្នំពេញ ៖ កម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោម មានចំនួនជិត៣០លានគ្រាប់ ស្មើជាង១ម៉ឺនទីតាំងនៅទូទាំងប្រទេសនេះបើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ថា សាក្សី និងភស្តុតាងសង្គ្រាមគ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ជាប្រភេទ គ្រាប់កាំភ្លើងធំ ដែលផ្ទុកគ្រាប់បែក ឬគ្រាប់មីន ។
ឯកឧត្តមបានបញ្ជាក់ថា ៖ “នៅកម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោម មានចំនួនជិត៣០លានគ្រាប់ (កូនគ្រាប់បែក) ចន្លោះពីដើមទសវត្សរ៍១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារ ចំនួនជាង១០,០០០ទីតាំង ក្នុងក្របខណ្ឌទូទាំងប្រទេស” ៕