(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៦៣នាក់ ក្នុងនោះករណីនាំចូលចំនួន២នាក់ និងឆ្លងក្នុងសហគមន៍៦១ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥៥នាក់ និងស្លាប់២នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,២៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,២១៦នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕