ខេត្តក្រចេះ÷សមត្ថកិច្ចចម្រុះឃាត់ទូកនេសាទចំនួន៨គ្រឿង និងមនុស្សចំនួន១១ នាក់យកទៅអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទនៅ ក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតនិងជីវចម្រុះជលផល ។ ប្រតិបត្តិការនេះធ្វើឡើងរយះពេល២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែ មិថុនា ឆ្នាំ២០២៥នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះ បានអោយដឹងថា
មន្ត្រីជំនាញរដ្ឋបាលជលផលបានសហការជាមួយនិងកម្លាំង នគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានចុះធ្វើកាបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅចំណុចទីតាំងខាងលើ គឺដក ហូតបានទូកម៉ាសុីនចំនួន៨ គ្រឿង និងមងបណ្តែតក្រឡាធំប្រវែង១៦០០ម៉ែត្រ ។
ក្នុងនោះសមត្ថកិច្ចក៍បានឃាត់ ខ្លួនអ្នកនេសាទដែលជាម្ចាស់វត្ថុតាងខាងលើចំនួនន១១នាក់ នាំយកទៅធ្វើការសាកសួរ ណែនាំ អប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេសាទខុស ច្បាប់ទាំងនេះ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅ ដ្ឋានវិញ ដោយឡែកចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូត និងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ៕