សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងព្រះវិហារ ថៃបន្តបាញ់ផ្លោងគ្រាប់ចូលកម្ពុជា ចាប់តាំងពីម៉ោង៥ព្រឹក, នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងភូមិជោគជ័យ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ស្ងប់ស្ងាត់។

មកទល់ម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាហានថៃបន្តបាញ់ផ្លោងចូលមកដែនអធិបតេយ្យរបស់កម្ពុជា ចាប់តាំងពីម៉ោង៥ព្រឹក ខណៈនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងភូមិជោគជ័យ ភូមិព្រៃចាន់ ស្ងប់ស្ងាត់។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

