មណ្ឌលគិរី៖ កងកំលាំងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ និងសង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស និង ស្រែព្រះ បានសហការគ្នាបើកការបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនឈើមួយករណី ដោយធ្វើការរឹបអូសបានទាំងឈើនិងរថយន្តដែលជាមធ្យោបាយដឹកជញ្ជូន។ ការបង្ក្រាបបានធ្វើឡើងនៅចំណុចចំការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះគឺម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ម០៥-២០ភ.ព២ ចំណុះមួយតោនកន្លះ ដោយមានផ្ទុកឈើ ប្រភេទលេខមួយ គឺឈើស្រឡៅ និងឈើសុក្រំ ចំនួន១០ដុំ។ ឈើទាំងអស់នោះ ក្រុមឈ្មួញ បម្រុងដឹកទៅលក់ នៅប្រទេសវៀតណាម។

ក្រោយការបង្ក្រាប រថយន្តដែលជាមធ្យោបាយដឹកឈើ ព្រមនឹងឈើដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស់ និង ស្រែព្រះ ដើម្បីវាស់វែង បន្តនីតិវិធីតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed