សឹ្ទងត្រែង៖ ទីតាំងក្រុមញៀនល្បែង ជល់មាន់ និងអាប៉ោង នៅចំណុចវាលខ្សាច់មួយកន្លែង ស្ថិតនៅភូមិ មន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង រហូតមកដល់ពេលនេះ ត្រូវបានពលរដ្ឋរាយការណ៍ថា នៅមិនទាន់ឃើញ កម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបនៅឡើយ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំនេះ បានឱ្យដឹងថា អ្នកដែលប ង្កើតបនល្បែងស៊ីសងនេះ ឱ្យតែមកដល់ខែប្រមូលផលដំណាំកសិកម្មម្ដងៗ តែង តែមានវត្តមានក្រុមញៀនល្បែ ងស៊ីសងនេះ ដើរចល័តពីភូមិមួយទៅភូមិ មួយ ដើម្បីបង្កើតជាវង់លេងល្បែងបោកបញ្ឆោតអ្នកភូមិអ្នកស្រុក មួយចំនួន ដែលមិនដឹងអីឲ្យចូលលេងខាតបង់ប្រាក់កាក់។
ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ក្រុមញៀនល្បែងទាំងនោះ ភាគច្រើន មកពីតាមបណ្តាខេត្តនានា ឱ្យតែមកដល់រដូវប្រមូលផលដំណាំផ្សេងៗ ជានិច្ចជាកាលតែងតែមានការបង្កើតបនល្បែ ងស៊ីសង ជាពិសេសនៅពេលមានបុណ្យទានជាដើម។ ដូច្នេះហើ យទើបពួកគាត់សំណូមពរដល់លោកអភិបាលខេត្ត និងលោក ស្នងការខេត្ត ព្រមទាំងមេបញ្ជាការអាវុធហត្ថខេត្ត មេ ត្តាជួយទប់ ស្កាត់ ក្រុមញៀនល្បែងទាំងនោះផង ដើម្បីសុវត្ថិភាពភូមិឃុំ ។
ជុំវិញរឿងរ៉ាវល្បែងស៊ីងសងខាងលើនេះ លោក សែម ស៊ីថា អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅរសៀលថ្ងៃទី០១ ខែមេសានេះថា ករណីទីតាំងជល់មាន់ និងអាប៉ោងនេះ ចាំឆ្លងយោបលទៅលោកស្នងការខេត្ត ហើយនិងលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ជាមុនសិន។ លោកថា ពុំនោះដល់មានបញ្ហារឿងអីកើ តឡើងអត់មានអ្នកទទួលការខុសត្រូវទេ ។
លោកអធិការនគរបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់បន្ថែមថា កន្លងមកធ្លាប់ចាប់បង្រ្កាបម្តងម្កាលដែរ តែក្រុមញៀនល្បែងទាំងនេះនៅតែប្រព្រឹត្ត នៅតែមិនរៀងចាល។ លោកថា បើទោះបីយ៉ាងណានេះក្តី លោកនិងចាត់ចែងកម្លាំងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមមូលដ្ឋានឱ្យចុះបង្រ្កាបតាមជាក់ស្តែង ហើយត្រង់ទៅទាន់ ឬមិនទាន់យ៉ាងណានោះ យើងនៅមិនទាន់ដឹងទេ ព្រោះក្រុមញៀនល្បែងមានគ្នាវាចាំមើលផ្លូវ គឺពិបាកចាប់ពួកវាណាស់៕