យោងតាមអ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានអោយ​ដឹង​ថា កងទ័ព​ថៃ​បាន​បាញ់​ផ្សែង​ពុល ទម្លាក់​គ្រាប់បែក​ចង្កោម និង​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះចម្បាំង​នៅ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​ចាប់ពី​យប់កណ្តាលអធ្រាត្រ​ កាលពី​ថ្ងៃ​ទី​២៧ កក្កដា មក​ដល់​ម៉ោង​ជាង​៥​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា​ កងទ័ព​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កម្ពុជា បើ​ទោះបីជា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃនេះ​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។

ឧត្តមសេនីយ៍ឯក ម៉ាលី​ សុ​ជា​តា បាន​ប្រាប់​សារព័ត៌មាន​ថា តាំងពី​ម៉ោង​ជាង​៣​ព្រឹក រហូត​ដល់​ម៉ោង​ជាង​៥​ព្រឹក ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដូច​ជាតា​មាន់​ធំ និង​តា​ក្របី ជាដើម​។

ទន្ទឹម​ជាមួយ​គ្នា​នោះ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថៃ​បាន​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន ផ្សាយ​ពុល​បាញ់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​បាញ់​ផ្លោង​កាំភ្លើង​ធំ​ផង​ដែរ​៕

Leave a Reply

You missed