កោះកុង៖ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង ដែលបានរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម ដែលមានប្រវែង៧០ស.ម និងទទឹង២០ស.ម។

លោក លឹម វណ្ណច័ន្ទ បានបន្ថែមថា នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូង ដែលរកឃើញនៅប្រទេសកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះទឹកសមុទ្រច្រោះរាល់ថ្ងៃ។ហើយបើតាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) ចឹងមានន័យថា អាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដែលដាយណូស័រ នៅមានជីវិត។ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed