បុរាណវិទូព្រឺ ក្បា.លខ្ញាក! ព្រះវិស្ណុដៃ៨ធំជាងគេក្នុងអាស៊ាន ផុះនៅកណ្ដាលបារាយណ៍ខ្មែរ

/KK/សៀមរាប៖ ប្រាសាទដ៏ចំណាស់ មេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាល បារាយណ៍ខាងលិចក្នុងខេត្តសៀមរាបស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១ នៃគ្រិស្តសករាជ ។ សំណង់បុរាណដ្ឋានផុសកណ្ដាលផ្ទៃទឹកល្វឹងល្វើយដ៏អស្ចារ្យនេះ ត្រូវបានកសាងក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័ន ទី២ ដើម្បីឧទ្ទិសដល់បុព្វការីជន របស់ព្រះអង្គ។

ប្រាសាទមេបុណ្យខាងលិចមានលក្ខណៈប្លែកពិសេស សំណង់ប្រាសាទ ផ្សំឡើងដោយកំពែងមួយជាន់ ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ ដែលគេជីកនៅលើដីទួលនោះ ។ កំពែង ខាងកើតត្រូវបានគេរចនាជាថែវ មានបង្អួចធំល្មម ស្ថិតនៅដាច់ៗ ពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំ កណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៦ គេបានរកឃើញរូបបដិមាមួយអង្គ ក្នុងឥរិយាបថផ្ទំជាបដិមាព្រះវិស្ណុស្ថិត នៅប្រាសាទមេបុណ្យខាងលិច ។ បដិមានេះធ្វើពីសំរឹទ្ធិ ដែលបុរាណវិទូបានរកឃើញជាបដិមាធំជាងគេនៅ ប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រវែង៦ម៉ែត្រ ។ ពេលជីកកកាយឃើញដំបូង គឺមានសភាពបាក់បែក ហើយ អ្នកជំនាញផ្គុំបានជាបដិមាវិស្ណុនេះឡើង។ សព្វថ្ងៃរូបបដិមាវិស្ណុផ្ទំនេះ ត្រូវបានតម្កល់ក្នុងសារមន្ទីរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា ភ្ញៀវជាតិ និង អន្តរជាតិ បានស្វែងយល់ពីវត្ថុបុរាណខ្មែរ ។

យោងតាមសៀវភៅប្រវត្តិសាស្ត្រ “អាថ៌កំបាំងអង្គរភាគ២” ការរកឃើញបដិមា វិស្ណុផ្ទំនេះ មិនមែនជារឿងចៃដន្យទេ មានអ្នកភូមិអង្គរម្នាក់ បានសុបិនឃើញព្រះពុទ្ធមួយអង្គមកពន្យល់សប្តិឲ្យទៅជីកព្រះអង្គចេញពីក្នុងដី ព្រោះ ព្រះអង្គថប់ដង្ហើមណាស់ ដូច្នេះក៏បានទៅប្រាប់អ្នកអភិរក្សជនជាតិបារាំងម្នាក់ឲ្យទៅកម្ទេចថ្ម ហើយបានឃើញ បំណែកបដិមាសំរឹទ្ធយ៉ាងអស្ចារ្យ ផ្គាប់មុខចុះក្រោម មានគ្រឿងតុបតែងខ្លួន ព្រមទាំងដៃ និង គ្រឿងបំណែកផ្សេងៗ។ ប្រាសាទមេបុណ្យខាងលិច ត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យ នៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាម ដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈបណ្តែតខ្លួនលើផ្ទៃទឹក សមុទ្រអស់កាលដ៏យូរ ។ បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្មទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី៕

 

 

You missed