ស្ទឹងត្រែង÷ លោកឧត្តមអគានុរក្សថ្នាក់លេខ២ លីម វាសនា ពីអនុប្រធាននាយកដ្ឋានមកកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជំនួស លោកឧត្តមអគានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ដែលទៅបម្រើការងារថ្មីនៅមណ្ឌលអប់រំកែប្រែទី៤។

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៧ មិថុនា ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកសែនវ៉ាន់ស៊ីមអភិបាលរងខេត្ត ,ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

បន្ទាប់ពី លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង មានមតិផ្តាំផ្ញើនោះមក ឯកឧត្តមឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានមានមតិលើកឡើងពីស្ថានភាពការងារពន្ធានាគារទូទាំងប្រទេស។ បច្ចុប្បន្នបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេង ត្រូវបានសមត្ថកិច្ចបង្រ្កាបបានកសាងសំណុំរឿងបញ្ជូនទៅតុលារ ហើយត្រូវបានបន្តនីតិវិធីឃុំខ្លួនជនល្មើស។ មន្រ្តីពន្ធនាគារមានតួនាទីយ៉ាងសំខាន់ ដើម្បីការពារជនជាប់ឃុំទាំងយប់ទាំងថ្ងៃនៅមណ្ឌលកែប្រែនីមួយៗរបស់ខ្លួន។ វាជាការទទួលខុសត្រូវខ្ពស់ការពារដល់ជនជាប់ឃុំ។ ជំរុញជៀសវាងមន្រ្តីរបស់យើងមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។

លោកឧត្តមអគានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ នឹងអនុវត្តតាមអនុសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដឹកនាំមន្រ្តីក្នុងអង្គភាពពន្ធនាគារអោយបានល្អ។ សន្យាថានឹងអនុវត្តការងារមួយនេះទៅតាមលក្ខខណ្ឌត្តិក:បទបញ្ជាផ្ទៃក្នុងប្រកបដោយសុវត្ថិភាព។ សាមគ្គីភាពផ្ទៃក្នុងមិនអោយមានបាតុភាពកើតឡើង។ បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ចរដ្ចាលខេត្តនិងតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed