ខេត្តបន្ទាយមានជ័យ ៖ កម្មករ​ប្រុស​-​ស្រី​ជា​ច្រើន​នាក់ នាំ​គ្នា​ប្រមូលផ្តុំ​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់

(​តាន់ គី​ម​អេ​ង​) បើកប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម ដែល​បាន​សាងសង់​អគារ​ស្នាក់​ច្រក​ទ្វារ​ស្ទឹង​បត់ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ពលករ​បាន​ប្រាប់​ថា ពួក​គាត់​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ច្រក​ទ្វា​អន្តរជាតិ​ស្ទឹង​បត់ ក្រុង​ប៉ោយ​ប៉ែ​ត គឺ​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​(​តាន់ គី​ម​អេ​ង​)​បើកប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម​ឱ្យ​ពួក​គាត់ ដែល​ជា​ថ្លៃ​កសាង​សំណង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ក្រោយ​បាន​កសាង​រួចរាល់ ហើយ​មិន​ព្រម​បើក​លុយអោយ ។

តំណាង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រមូលផ្តុំ​សុំ​អោយ​ថ្នាក់​ក្រសួង​ជំនាញ​ដែល​ទទួល​បន្ទុក​ការ​សាងសង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ដែល​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​ចេញ​មក​ទទួលខុសត្រូវ និង​ដោះស្រាយ​ជូន​កម្មករ​ដែល​ខិតខំ​ធ្វើ​ការងារ​រួចរាល់ ហើយ​មិន​ព្រម​បើក​លុយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ។

តំណាង​កម្មករ​បាន​គំរាម​ថា បើសិនជា​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ (​តាន់ គី​ម​អេ​ង​.TKE) មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​ឱ្យ​ពួក​គាត់​ទេ គាត់​បន្ត​តវ៉ា ព្រោះ​លុយ​កម្លាំង​ញើស​ឈាម​ពួក​គាត់ ដែល​មិន​ព្រម​បើកអោយ​មាន​១​ទៅ​២​លាន​រៀល​ក្នុង​ម្នាក់ ។ ចំណែក​អ្នកម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន​តាន់​គី​ម​អេ​ង បាន​បើក​លុយ​អោយ​មាន​១​ម៉ឺន​heapដុល្លារ​ទៅ​១០​ម៉ឺន​ដុល្លារ​ដោយ​ក្រុមហ៊ុន​សន្យា​រយៈពេល​១​ទៅ​២​ខែ​ទៀត បើក​លុយ​ឱ្យ​តែ​ការ​សន្យា​សាប​ដូច​ទឹកទន្លេ គ្មាន​ប្រសិទ្ធិ​ភាព បើសិនជា​មិន​បើក​លុយ​ឱ្យ ពួក​ធ្វើការ​តវ៉ា​ជា​រៀង​រហូត ។

ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប និង​ដោះស្រាយ​ពី​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​ខាងលើ​នេះ​នេះ​ទេ ។ ព័ត៌មាន​បន្ថែម កោះសន្តិភាព​មាន​ផ្សាយ​ជូន​បន្ត ។

ដកស្រង់ពីkohsantepheapdaily

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed