លោក ផាត់ ហ៊ន រងនូវពាក្យបណ្តឹងជាថ្មី ពីបទ បរិហាកេរ្តិ៍ជាសាធារណៈនិងបីបទចោទផ្សេងទៀត ដែលនឹងត្រូវចូលខ្លួនទៅបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។

ជុំវិញករណីនេះ នៅថ្ងៃទី២០ ឧសភា ២០២៥ លោក ផាត់ ហ៊ន តាមរយៈទំព័រហ្វេសប៊ុកKH PLUS NEWS បាននិយាយថា បណ្តឹងនេះ ហាក់ដូចជាអាថ៌កំបាំង ព្រោះអ្នកប្តឹងលាក់មុខ និងឲ្យមេធាវីចេញមុខប្តឹង។ បើតាមលោក ផាត់ ហ៊ាន ការដែលពុំស្គាល់មុខអ្នកប្តឹងបែបនេះ វាពិបាកសម្រាប់លោករៀបចំឯកសារដើម្បីឆ្លើយបំភ្លឺនៅតុលាការ៕

Leave a Reply