នេះជាកិត្តិយសមួយសម្រាប់ប្រជាជាតិយើង។ មេដឹកនាំរបស់យើង ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ីរបស់យើង គ្រាពិភពលោកប្រឈមភាពស្មុគស្មាញជាច្រើន។

វេទិកានេះរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រុមហ៊ុន NIKKEI របស់ជប៉ុន។ មេដឹកនាំប្រទេស មេដឹកនាំស្ថាប័នពិភពលោក អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាដើម តែងបានអញ្ជើញជាវាគ្មិនក្នុងវេទិកាដ៏មានសារៈសំខាន់។ សម្រាប់វេទិកាអ្វីក៏ដោយ វាគ្មិន ត្រូវបានគេវាយតម្លៃល្អិតល្អន់ណាស់ ទើបគេអញ្ជើញ។

កម្ពុជា ជាប្រទេសកំពុងមានសន្ទុះផ្នែកសេដ្ឋកិច្ចល្អមួយក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ សម្តេចមហាបវរធិបតី ជាមេដឹកនាំថ្មីថ្មោងនៅអាស៊ី ដូច្នេះគេចង់ដឹងពីទស្សនៈ និងចក្ខុវិស័យរបស់សម្តេចលើកិច្ចការដឹកនាំកម្ពុជា ក៏ដូចជាទស្សនៈ និងចក្ខុវិស័យ ជាវិភាគទានសម្រាប់អាស៊ីផងដែរ។សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញជាវាគ្មិនក្នុងវេទិកានេះផងដែរ៕
ប្រភព៖ Fresh News

Leave a Reply