ស្ទឹងត្រែង៖នៅរសៀលថ្ងៃព្រហស្បទី០៣ ខែមេសា ឆ្នាំ២០២៥ នៅឯសាលប្រជុំសាលាខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោក ឃឹម ផែន អភិបាលរងខេត្ត ជាសហប្រធាន លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តនិងជាសហប្រធាន ដែលមានការចូលរួមពី លោក លោកស្រីអនុប្រធាននិងសមាជិក សមាជិការនៃអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ។
នាឱកាសនោះលោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តមានប្រសាសថាដើម្បីបង្កលក្ខណះសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យដែលមានក្នុងសមាសភាពទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើងក្នុងនោះត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឱ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរ។
លោក សែម វ៉ាន់ស៊ីម បានបន្តរថាដើម្បីត្រៀមលក្ខណៈ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងពេលខាងមុខប្រកបដោយភាពរលូន និងជោគជ័យ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តចូលមកក្នុងបរិវេនប្រារព្ធកម្មវិធី និងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យនិងការគិតគូពីអនាម័យបរិស្ថាន។
ទន្ទឹមនិងនោះដែរ លោក យឹម ផែន ក៏បានលើកឡើងថា៖ ទាំងកងកម្លាំងនិងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាអោយពិធីបុណ្យចូលឆ្នាំថ្មីនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។
ដើម្បីឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការកម្មវិធី និងធានា បាននូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ របៀបរៀបរយផងដែ៕
ប្រភព៖ មន្ទីរព័ត៍មានខេត្តស្ទឹងត្រែង