រោងចក្រ​ផលិត​អំ​ពូ​ល​សូ​ឡាត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សរុប​ទឹកប្រាក់​ប្រមាណ​ជា​១០​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​។

ហេតុការនេះដែរកើតឡើងវេលា​ម៉ោង​០៣​និង​៥៨​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥  ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ក្នុង​ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ករណី​អគ្គិភ័យ​ឆេះ​អគារ​រោងចក្រ​ផលិត​អំ​ពូ​ល​យីហោ​វី​អុីស៊ិ​ន​ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម ជា​ហូរ ចំនួន​មួយ​អគារ​ដែល​មាន​ទំហំ​ប្រមាណ​៦.០០០​ម៉ែត្រការ៉េ និង​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ឧបករណ៍​សម្រាប់​តម្លើង​អំ​ពូ​ល​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​,​អំ​ពូ​ល​តម្លើង​រួច​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ចំនួន 10,000,000$ ( ដប់​លាន​ដុល្លារ​អា​មេ​រិ​ក )​

មូលហេតុ​នៃ​គ្រោះ​អគ្គី​ភ័យ​ឆេះ​រោង​ចក្រ​ខាងលើ​នេះ​បណ្ដាល​មក​ពី​ករណី​ឆ្លង​ចរន្តអគ្គិស​​នី ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​មនុស្ស​នោះ​ទេ​៕

Leave a Reply

You missed