ភ្នំពេញ ៖ វីដេអូយុវជនពីរក្រុមលេងប៉ាតម្ស៉ៅគ្នាហើយក៏បង្កជាអំពើហិង្សាវាយតប់គ្នាបង្ករបួសស្នាមត្រូវបានគេថតបង្ហោះហ្វេសប៊ុកធ្វើឲ្យមានការភ្ញាក់ផ្អើល រំខានដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ខ្លួនយុវជននៅក្នុងជម្លោះវាយតប់គ្នានោះបាន៥នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់ថ្ងៃទី ១១ ខែមេសា ឆ្នំា២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា មានករណីប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) កើតឡើង ០១លើក ដែល បង្កឡើងដោយភាគីចំនួន ០២ក្រុម មធ្យោបាយថ្មើរជើង។ ក្នុងនោះ-ភាគី (ក)
១. ឈ្មោះ ឈឿន វណ្ណី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ។
២. ឈ្មោះ ចាប សុខា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល (ស្នាមរបួសបែកក្បាល ដេរចំនួន ០៥ថ្នេរ)
៣. ឈ្មោះ អ៊ូច ចំរើន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
៤. ឈ្មោះ ដា សុខគុណ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
-ភាគី (ខ)
១. ឈ្មោះ ស្វាយ បញ្ញា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
មូលហេតុផឹកស្រាចាក់ធុងបាស់រាំប៉ាតម្សៅប៉ះគ្នាបង្កហិង្សា។ ជនសង្ស័យកំពុងធ្វើការ សាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣៕