កចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពលោកតា​ ម៉ែន​ សុខ​ អាយុ៨២ឆ្នាំ​ ប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ ជាក់ស្តែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយលោកជំទាវ ពុំ​ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល​ រួមជាមួយភេសជ្ជៈ​ ផ្លែឈើមួយចំនួនទៀត ជូនដល់លោកតា ម៉ែន​ សុខ​ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល​ និងចិញ្ចឹមជីវភាពបន្តទៅមុខទៀត។

ក្នុងឱកាសនោះ លោកជំទាវ ពុំ​ ចន្ទីនី​ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ​ បានគូសបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ពេលដែលបានដឹងដំណឹងនេះហើយ​ លោកមានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា​ ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ​ ហើយថ្ងៃនេះ​ លោកបានចាត់ឱ្យសហការី​ ចុះសួរសុខទុក្ខដោយផ្ទាល់​ និងនាំយកគ្រឿងភេសជ្ជៈ​ ផ្លែឈើ​ និងថវិកា​ ជូនដល់លោកតា​ និងសូមឱ្យលោកតាឆាប់បានជាសះស្បើយឡើងវិញ​ មានសុខភាពល្អ​ និងអាយុយឺនយូរ។»

លោកតា ម៉ែន​ សុខ​ មានក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានការឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលធ្វើឱ្យលោកតាមានភាពកក់ក្តៅ​ ក្តីសង្ឃឹម​ និងឈប់ប្រកបរបរធាក់ស៊ីក្លូដូចមុនទៀតហើយ។ លោកតា​ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក​ សូមតាមបីបាច់ថែរក្សា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​,​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ សូមមានសុខភាពល្អបរិបូរណ៍​ ជន្មាយុយឺនយូរ​ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា​ ជារៀងដរាបតទៅ។

សូមបញ្ជាក់ថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ តែងតែយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត​ ជួបការលំបាក​ ដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ឬព័ណ៌សម្បុរអ្វីឡើយ។ ជាក់ស្តែងចំពោះអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ,​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ធ្លាប់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ​ ម្តងរួចមកហើយ។

សូមជម្រាបជូនថា​ បន្ទាប់ពីបានសួរសុខទុក្ខជាមួយលោកតា​ ម៉ែន​ សុខ​ រួចមក​ ក្រុមការងារកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ លោកជំទាវ​ អគ្គលេខាធិការ បានបែងចែកជា​ ៣ក្រុម​ ដើម្បីចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ ជូនដល់អ្នកជំងឺចំនួន​ ៥២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង​ ទាំងមូលផងដែរ៕

ប្រភពៈ គេហទំព័រក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *