រតនៈគីរី៖ ជិតមួយសប្ដាហ៍កន្លងទៅនេះសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

តាមប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនៃកាដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពដឹកចេញពីចំណុចគីឡូ៤២ និង៤៣ស្ថិតនៅក្នុងស្រុកលំផាត់និងមួយចំនួនទៀតមកពីស្រុកវើនសៃ និងស្រុកកូនមុំ និងដោយប្រើមធ្យោបាយរថយន្តយីឌុបធំៗ។

សកម្មភាពនេះអាចដំណើរកាទៅបានរលូនយ៉ាងដូច្នេះគឺដោយមានលោក ហូ ជីវ៉ៃ ជាអ្នកចេញមុខរត់កាសម្របសម្រួលជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវគ្រប់ផ្នែក។ ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវគេសង្កេតឃើញអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញកម្លាំងសមត្ថកិច្ចពាក់ព័ន្ធហាក់នៅស្ងៀមស្ងាត់មិនមានចំណាត់ការអ្វីនៅឡើយ។ ជុំវិញរឿងនេះ ភ្នាក់ងារសារព័ត៌មានកោះខ្មែរព្យាយាមសុំការបកស្រាយពីមន្ត្រីទទួលបន្ទុកច្រកទ្វារតាមរយៈទូរសព្ទពុំបានឡើយ។ យ៉ាងណា អង្គភាពកោះខ្មែររងចាំទទួលការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed