ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តស្ទឹងត្រែងប្រើរយៈពេលជិត១០ថ្ងៃ ក្នុងការបំបែកសំណុំរឿងឃា.តក.ម្ម ដា.ក់ខ្នោះ វា.យសម្លា.ប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ។ ក្នុងនោះជនដៃដល់មានគ្នា២នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ហើយសមត្ថកិច្ចបាននាំពួកគេឲ្យធ្វើត្រាប់នៅកន្លែងកើតហេតុ។

ជនដៃដល់ទាំង២នាក់មាន៖ ទី១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមជម្រាបថា អំពើឃា.តក.ម្ម ចាប់ដាក់ខ្នោះ វាយសម្លា.ប់ជនរងគ្រោះដើម្បីប្ល.ន់យកម៉ូតូនេះបានកើតឡើង នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយកើតហេតុ គេឃើញថា បុរសរងគ្រោះខាងលើ ត្រូវគេវាយសម្លា.ប់ដោយជា.ប់ខ្នោះ ដៃ និងមានពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូផងដែរ។

បន្ទាប់ពីស្គាល់អត្តសញ្ញាណ ស.ព សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ថាៈ ជនរងគ្រោះជិៈម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែកញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ។ ទើបនៅល្ងាចថ្ងៃទី១៨ខែកញ្ញា ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ ដោយមានស្នា.មវា.យនិងដំបងចំកញ្ចឹងក និងក្បាលបណ្ដាលឲ្យផុ.ងល.លាដ៍ និងបាក់.ក ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញដែរ។

ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល៨ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា រហូតឃាត់ខ្លួនជនដៃដល់បាន២នាក់ខាងលើ។ បច្ចុប្បន្នៈ ជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed