សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០ភាគរយ មុនពេលមាន វិបត្តិកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាធ្លាប់ជាប្រទេសត្រូវបានគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ដោយសម្តេចតេជោ គូសបញ្ជាក់ថា «គ្មានអ្វីស្រពេចស្រពិលនោះទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូររបស់ព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចក៏បានអំពាវនាវដល់អង្គការចាត់តាំងគ្រប់ថ្នាក់ មន្រ្តី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ និងឆ្នំាបន្តបន្ទាប់ទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed