នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់។

មុនការចាប់ផ្ដើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគេចោល សម្ដេចផ្ទេរហាប បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ បានថ្លែងសុន្ទរកថា ស្វាគមន៍និងរាយការណ៍សង្ខេបអំពីការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលវឌ្ឍនភាព និងបញ្ហាប្រឈម មួយចំនួនរបស់សាលានគរបាលជាតិភូមិភាគ១។ ថ្លែងក្នុងពិធីនេះ សម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកង កម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវ តែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សធារណៈ និង សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ទន្ទឹមនិងនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគបាលទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ ការថែរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ សុខសវត្តិភាពសង្គម ទប់ស្កាត់ឲ្យបាននូវការចរាចរណ៍ជូញដូញដូររក្សាទុកនូវសារធាតុញៀន ជាពិសេសអាជ្ញាធរខេត្តស្ទឹងត្រែងត្រូវបង្កាបទប់ស្កាត់ឲ្យបាននូវការចរាចណ៍ លួចលាក់ជូញដូរនូវសាធាតុញៀនដោយសុខច្បាប់ ដោយសារខេត្តស្ទឹងត្រែងជាខេត្តមួយជាប់ព្រំដែនដែលឧក្រិដ្ឋជនគ្រឿងញៀនតែងតែងលួចលាក់ជូញដូរនិងចរាចរណ៏ឆ្លងកាត់នូវសារធាតុញៀនខុសច្បាប់។

ជាមួយគ្នានេះសម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ១ នៅពេលនេះ។ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយដ្ឋាន បណ្តុះបណ្តាលនិងសាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រម ទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។

សម្ដេចក្រឡាហោប ក៏ បានថ្លែងលើកទឹកចិត្តនិងណែនាំដល់ក្មួយៗជាសិស្សនគរបាលទាំងអស់ ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរព វិន័យសាលាបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា និងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed