រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​សម្តែង​នូវ​ការ​ហួស​ចិត្តជា​អនេក ជុំវិញ​បញ្ហា​ដែល​មាន​អ្នកខ្លះ​បាន​យក​រឿង​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ធ្វើ​ជា​ប្រធានបទ​វា​.​យ​ប្រ​.​ហារ​រាជរដ្ឋាភិបាល​។

 

សារ​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​សារ​លើ​គណនី Twitter ផ្លូវការ​របស់​សម្តេច​ថា «​ជំនន់​ទឹកភ្លៀង​កំពុង​វា​.​យ​ប្រ​.​ហារ​យ៉ាង​ខ្លាំង​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ដូច​អត់​មាន​អ្នក​និយាយ​»​។

 

សម្តេច​តេ​ជោ បាន​សរសេរ​បន្ត​ថា «​ចម្លែក​នៅ​ស្រុក​ខ្មែរ ភ្លៀង​ធ្លាក់​កម្រិត​១៥៣​មិល្លីម៉ែត្រ​មិន​ធ្លាប់​មាន បែរជា​នាំ​គ្នា​ធ្វើ​ជា​ប្រធានបទ​វា​.​យ​ប្រ​.​ហារ​រាជរដ្ឋាភិបាល​»​។

 

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា កន្លង​ទៅ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​កម្ពស់​ទឹក​១៥៣​មិល្លីម៉ែត្រ ដែល​ជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្តាល​ឲ្យ​ទឹក​លិចលង់​ដងផ្លូវ និង​តំបន់​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ​។ ក្រោយ​ម​ក​រូបភាព​ជា​ច្រើន និង​វី​ដេ​អូ​នៃ​ជំនន់​ទឹកភ្លៀង​លិច​ដងផ្លូវ លិច​រថយន្ត ម៉ូតូ និង​ផ្ទះសម្បែង​នានា ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

សូមបញ្ជាក់ផងដែរថា ព្យុះភ្លៀងដ៏ខ្លាំងបានបង្អុរចុះនៅទីក្រុងញូវយ៉ក និងក្នុងរដ្ឋ Vermont កាលពីល្ងាចថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០៩ និងទី១០ ខែកក្កដា ដែលបណ្តាលឱ្យមានទឹកជំនន់ជាប្រវត្តិសាស្ត្រនៅទូទាំងភាគឦសានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បំផ្លាញផ្លូវសំខាន់ៗ និងត្រូវបង្ខំឱ្យបិទផ្លូវដើម្បីធ្វើការ និងការព្រមានជាបន្ទាន់អំពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។​

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed