ស្ទឹងត្រែង៖ក្រោយពីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបិទមិនឲ្យមានរោងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាតនៅក្បែរតំបន់ព្រៃអភិរក្សការពារព្រៃធម្មជាតិរ៊កាលពីឆ្នាំ២០២១ មកដល់ខែសីហាឆ្នាំ២០២២ រោងសិប្បកម្មស្ទើទូទាំងខេត្តដូចជា ភូមិក្រឡាពាស ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ បានដំណើរការឡើងវិញព្រោងព្រាត។

ប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មនៅទូទាំងឃុំព្រះកិលស្រុកបុរីអូរស្វាយសែនជ័យ អ្នកភូមិនរណាក៏ស្គាល់ដែរ អ្នកភូមិបានប្រាប់ឲ្យដឹងទៀតថា មានការដឹក ជញ្ជូនឈើលាក់បាំងភ្នែកសហគមន៍ និងមន្ត្រីបរិស្ថាន ហើយដឹកតាមផ្លូវទឹក និងផ្លូវគោក ដោយប្រើមធ្យោបាយផ្សេងៗយកទៅចែកចាយនៅតាមសិប្បកម្មធំៗក្នុងឃុំព្រះរំកិលដើម្បីកែច្នៃ ជាគ្រឿងសង្ហារឹមពាក់កណ្ដាលសម្រេច លាក់ទុកតាមផ្ទះប្រជាពលរដ្ឋរួចបន្តដឹកចេញទៅក្រៅខេត្ត។ ឈើដែលបានកែច្នៃរួចហើយនោះភាគច្រើនគឺជាគ្រោងទ្វាបង្អួច។

ប្រជាពលរដ្ឋបានឲ្យដឹងថា ថៅកែសិប្បកម្មធំៗក្នុងឃុំព្រះរំកិលភាគច្រើនគឺជាអ្នកចំណាក ស្រុកមករកស៊ីមិនមែនប្រជាពលរដ្ឋនៅក្នុងឃុំព្រះរំកិលឡើយ។ អ្នកភូមិគឺជាអ្នកចូលព្រៃកាត់ ឈើយកមកលក់ឲ្យថៅកែសិប្បកម្ម។

សូមរំលឹកថា កាលពីចុងឆ្នាំ២០២១សមត្ថកិច្ចចម្រុះអាជ្ញាធរនៅមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ បានចុះធ្វើការបញ្ឈប់ ទីតាំងរោងម៉ាស៊ីនរោងសន្និធិសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្បែរតំបន់ការពារព្រៃធម្មជាតិរាប់សិបកន្លែង បិទសិប្បកម្មកែច្នៃឈើ និងធ្វើកិច្ចសន្យាដល់ម្ចាស់សិប្បកម្ម ដែលមាននៅតាមបណ្ដាស្រុកដូចជា ស្រុកបុរីអូរស្វាយសែនជ័យស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង ស្រុកសេសាននិងទីរួមខេត្តស្ទឹងត្រែងជាដើម។
កាលនោះបិទសិប្បកម្ម គឺធ្វើឡើង ក្រោយពីមានលិខិត ស្នើសុំរបស់ក្រសួងបរិស្ថាន។
ប៉ុន្តែត្រឹមស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះក៏បានដំណើរ ការឡើងវិញដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed