ស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ (ប្រភេទM46) បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មមរបស់ថៃ អំឡុងផ្ទុះសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។


ឯកឧត្តម ហេង រតនា បានសរសេរលើបណ្តាញសង្គម កាលយប់ថ្ងៃទី២ធ្នូ ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម ។

Leave a Reply

You missed