មណ្ឌលគិរី៖ ស្ត្រីវ័យជាងម្ភៃឆ្នាំម្នាក់បានបាត់បង់ជីវិតមួយរំពេចដោយសាររន្ទះបាញ់ ខណៈរូបនាងកំពុងជីកដីកាយទប់ទឹកកុំឱ្យទឹកហូរចូលផ្ទះ ពេលមេឃកំពុងភ្លៀងខ្លាំង។ ហេតុការមានរន្ទះបាញ់សម្លាប់មនុស្សម្នាក់នេះ បានកើតឡើងត្រង់ចំណុចភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២៦ ចែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ គង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចបន្តថា បើតាមមូលហេតុដែលយោងតាមការបំភ្លឺរបស់ឈ្មោះ បើច ហៃ អាយុ៣០ឆ្នាំជនជាតិខ្មែរ ( ត្រូវជាប្តី) របស់ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោងប្រហែលជា៥ល្ងាច មានភ្លៀងនិងផ្គរន្ទះ។ ពេលនោះប្រពន្ធរបស់គាត់ដែលជាជនរងគ្រោះបានទាញចបទៅកាប់ប្រឡាយទប់ទឹកកុំឲ្យហូរចូលផ្ទះ ជាអកុសល្យក៏ត្រូវរន្ទះបាញ់(ស្លាប់)នៅហ្នឹងកន្លែងតែម្ដង។ ក្រោយធ្វើកោសល្យវិច្ច័យសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed