កោះខ្មែរ|ម៉ានីល៖ ប្រជាជនហ្វីលីពីនមានជំនឿអបិយជាច្រើន ក្នុងចំណោមនោះមានជំនឿមួយដែលភាសាហ្វីលីពីនហៅថា “aswangs និង manananggals” ដោយគេជឿថាមនុស្សអាចមានផ្ទៃពោះនិងសត្វដែលរស់នៅក្នុងទឹកដូចជាត្រីជាដើម ហើយជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ទំនាបមានការទៅលើរឿងនេះខ្លាំងជាងគេ។ ផ្តើមចេញពីការជឿថានេះជាការពិតតតាំងពីដូនតាមក ទើបអ្នករស់នៅតាមជនបទ ភាគច្រើនអ្នករស់នៅលើកោះ ឲ្យតែព្រលប់ឡើងមិនទាន់នាំកូនចៅចូលផ្ទះអស់ យប់ឡើងមិនហានចេញក្រៅផ្ទះដើម្បីជៀសវាងការខាំដោយសត្វអាក្រក់ដែលចេះក្រឡារខ្លួនពីមនុស្សទៅសត្វ។
ជំនឿនេះធ្វើឲ្យចាស់បុរាណជឿថា ស្ត្រីគួរតែនៅឱ្យឆ្ងាយពីទឹក ពោលគឺមិនត្រូវចុះងូតទឹកនៅតាមទន្លេបឹងបួ ឬសមុទ្រឡើយក្នុងអំឡុងពេល ថ្ងៃក្រហមរបស់ពួកគេ(ពេកមករដូវ) ព្រោះពួកគេអាចមានផ្ទៃពោះដោយសត្វទឹក។ ដោយសារតែជឿលើជំនឿនេះ ក្មេងស្រីអាយុ 17 ឆ្នាំម្នាក់ ឈ្មោះ Kimberly Robles រស់នៅលើកោះ Manait សង្កាត់ Bacacay ក្រុង Albay បានក្លាយជារឿងដែលនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយផ្អើលពេញទីក្រុង ដោយនាំគ្នាសន្មត់ថានាងមានផ្ទៃពោះជាមួយត្រី។ ករណីចម្លែកនេះបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ2017 នៅពេលដែល Kimberly សម្គាល់ឃើញដំបូងថានាងឈឺពោះ។ បន្ទាប់ពីនោះមក ពោះរបស់នាងក៏ចាប់ផ្តើមរីកធំដូចនាងមានផ្ទៃពោះ។ មួយឆ្នាំក្រោយមក ពោះប៉ោងខ្លាំងដូចមនុស្សស្រីមានផ្ទៃពោះកូន៧ខែ។ នាងបានឡើងទម្ងន់១០គីឡូក្រាម។
ជាមួយនឹងពោះរបស់នាងលូតលាស់ជាលំដាប់ ឪពុករបស់នាងគឺ Pablo Besinal បានចោ- ទ.ប្រ.កាននាងថាបានលាក់បាំងគូស្នេហ៍សម្ងាត់ និងមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីវ័យក្មេងរូបនេះបានសន្យាថានាងមិនបានធ្វើបែបនោះទេ នាងគ្មានសង្សាស្អីទេ។ រីឯលោកយាយរបស់នាងមានអារម្មណ៍ខឹងខ្លាំង ដោយរំឭកនាងថា គាត់តែងតែហាមមិនឲ្យនារីក្រមុំចុះទៅសមុទ្រពេលនាងមានរដូវ ប៉ុន្តែនាងពិតជាក្មេងស្រី«រឹងក្បាល»មិនស្តាប់ចាស់ទុំ។
ទីបំផុតគេបាននាំនាងទៅជួបគ្រូពេទ្យដើម្បីឆ្លុះអេកូ។ ក្រោយឆ្លុះរួចលោកគ្រូពេទ្របានបញ្ជាក់ថានាងមានផ្ទៃពោះ។ បើតាមរូបនៅក្នុងម៉ាស៊ីនអេកូ បង្ហាញពីអ្វីមួយដែលមើលទៅទំនងដូចជាត្រីក្នុងពោះKimberly។ វាមានរាងដូចត្រី មានក្បាលត្រី មាត់ត្រី ភ្នែកត្រី ហើយថែមទាំងមានកន្ទុយត្រីទៀតផង។ បន្ទាប់ពីគ្រូពេទ្រអេកូបញ្ជាក់បែបនេះ Kimberly ត្រូវបានទុកចោលដោយគ្មានជម្រើស ក្រៅពីរង់ចាំរហូតដល់នាងផ្តល់កំណើតដល់សត្វចម្លែក។
ប៉ុន្តែរឿងរបស់នាងបានល្បីដល់សារព័ត៌មានល្បីៗ ក្រោយចុះផ្សាយ អ្នកជំនាញមួយក្រុមត្រូវបានបញ្ជូនទៅលើកោះដែលនាងរស់នៅ ដើម្បីនាំ Kimberly ទៅកាន់វេជ្ជបណ្ឌិតម្នាក់ទៀតដើម្បីពិនិត្យ និងផ្តល់យោបល់ជាលើកទីពីរ។ បន្ទាប់ពីធ្វើឆ្លុះអេកូសាស្ត្រលើនារីវ័យក្មេងនោះ គ្រូពេទ្យរូបនេះបានពន្យល់ថា Kimberly មានដុំគីសក្នុងអូវែ ដែលចាំបាច់ត្រូវដកចេញក្នុងពេលឆាប់ៗនេះ ដោយសារវាកំពុងលូតលាស់ខ្លាំង។
វេជ្ជបណ្ឌិតក៏បានពន្យល់ថា ទោះបីជារូបថតដំបូងមើលទៅហាក់ដូចជាត្រីក៏ដោយ ក៏រឿងបែបនេះអាចកើតឡើងយ៉ាងងាយក្នុងអំឡុងពេលស្កេន ព្រោះនេះអាចបណ្តាលមកពីបញ្ហាបច្ចេកទេសម៉ាស៊ីឆ្លុះ។ មន្ទីរពេទ្យ Legazpi City Hospital បានសន្យាថានឹងផ្តល់ការចំណាយលើការវះកាត់របស់ Kimberly ប៉ុន្តែនាងនៅតែត្រូវការជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់តម្រូវការផ្សេងទៀត រួមទាំងការធ្វើតេស្តដែលនាងត្រូវឆ្លងកាត់មុនពេលវះកាត់៕ ប្រភពៈ The Summit Express
ចុចលើនេះខាងក្រោមដើម្បីមើលវីដេអូមានសំឡេង
https://www.facebook.com/watch/?v=560519107732601