ព្រៃវែង៖ យ៉ាងណោចណាស់ មនុស្សនាក់បានស្លាប់ ក្នុងនោះម្នាក់ជាឪពុក និងម្នាក់ទៀតជាកូន ទាំងពីរនាក់ឪពុកកូន បានព្យាយាមចុះក្នុងអណ្តូងទឹក ដើម្បីតាមយករបស់ដែលបានធ្លាក់ តែជាងអកុសល បែរជាថប់ខ្យល់ស្លាប់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់មាន ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ សមត្ថកិច្ចបញ្ចាក់ថា ជនរងគ្រោះទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលចុះក្នុងអណ្តូង ដើម្បីបូមទឹកចេញ តាមរកកូនសោរដែលបានជ្រុះ បែរជាថប់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង។ អណ្តូងនេះមានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចសហការគ្នានឹងប្រជាពលរដ្ឋស្រង់ចេញពីអណ្ដូង និងបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed