សមត្ថកិច្ចខេត្តពោធិ៍សាត់បានបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមរបាយករណ៍សមត្ថកិច្ច បានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដកហូតវត្ថុតាងរួមមាន ខ្សែកលោហៈធាតុពណ៌លឿងចំនួន៦ខ្សែ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន៤ខ្សែ បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន៨បណ្តោង ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួន៤វង់ ក្រវិលលោហៈធាតុពណ៌លឿងចំនួន ៤គូរ ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន ៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន)

លុយដុល្លាចំនួន ១៨០០ដុល្លា លុយខ្មែរចំនួន ១,៤៦២,៦០០រៀល ទូរសព្ទដៃចំនួន២គ្រឿង កាបូបដៃចំនួន ១ មានកាតធនាគារ ABAចំនួន ១សន្លឹក ប័ណ្ណបើកបរចំនួន ២សន្លឹក កាតគ្រីម៉ូតូចំនួន ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១សន្លឹក កាតវ៉ាក់សាំងកូវីតចំនួន ១សន្លឹក និងម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ ១I : ៤១២៥ (ដំឡើងតែមសេរីឆ្នាំ ២០២២)៕

Leave a Reply