ស.ស.យ.ក បើកកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ៦កិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ សរុបប្រមាណ ៤០ រូប ។ កិច្ចប្រជុំរសៀលនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ធ្វើការប្រជុំជាទៀងទាត់ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក.។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ដែលជាការតាមដាន និងអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។

Leave a Reply

Your email address will not be published. Required fields are marked *

You missed