ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត ផ្តោតសំខាន់លើការទប់ស្កាត់បទល្មើស ដើម្បីរក្សាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តម សរ សុពុត្រា ថ្លែងបញ្ចាក់ថា នៅក្នុងខេត្តស្ទឹងត្រែង មានទីតាំងល្បែង៤៩កន្លែង មានល្បែងឆ្នោតផង Onlineផង។ ឯកឧត្តមថា ការលេងជល់មាន់នេះ លេងជល់មាន់ធម្មតាខ្លាចគេចាប់ ឥឡូវបែរជាមកជល់មានតាមOnlineទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦។ អាជ្ញាប័ណ្ណរបស់ឆ្នោតនេះឲ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ហើយប្រសិនបើឃើញអាញ្ញាប័ននេះទៅអនុវត្តនៅស្រុកផ្សេងៗ អាជ្ញាធរស្រុកត្រូវចាប់ឲ្យបាន។

ឯកឧត្តម អភិបាលខេត្តសង្កត់ធ្ងន់ថា ប្រសិនយើងមិនទប់ស្កាត់ ល្បែងស៊ីសងខុសច្បាប់ ឲ្យបានទាន់ពេលវេលាទេ នៅក្នុងសង្គមនេះ និងសំបូរទៅដោយចោរ។ ត្រង់ចំណុចនេះ ឯកឧត្តម អភិបាលខេត្តស្នើមន្ត្រីទាំងអស់ ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាព ត្រូវពង្រឹងឡើងវិញ។ ឯកឧត្តមក៏បានព្រមានចំៗផងដែរ ចំពោះមន្ត្រីដែលមានការពាក់ព័ន្ធនឹងបទល្មើស ត្រូវដកខ្លួន និងបញ្ឈប់ជាបន្ទាន់ ។ ប្រសិនមិនព្រមឈប់ បើរកឃើញ ឯកឧត្តមនឹងដកតំណែង ទោះបុណ្យស័ក្តិតួនាទីប៉ុណ្ណាក៏ដកដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed