ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី២៤ ដែលនឹងប្រារព្ធនៅខេត្តស្ទឹងត្រែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យ ដ៏ខ្ពង់ខ្ពស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។

ក្នុងកិច្ចប្រជុំទាំងមូល ក៏មានការអញើញចូលរួម ដោយ គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរងក្រុង ស្រុកទាំង៦។

ក្នុងនោះកិច្ចប្រជុំនេះដែលគឺដើម្បីធ្វើការពិភាក្សាត្រៀមប្រារព្វទិវានេះឡើងនាពេលខាងមុខឆាប់ៗនេះ ត្រូវបានបង្កើត គណៈកម្មការរៀបចំប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង បំណិន និងនវានុវត្តន៍ ”

បន្ថែមពីនោះ ក៏មានអនុគណៈកម្មការចំនួន៦ គឺអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាព
សាធារណៈមានភារកិច្ច ដាក់ចេញនូវផែនការ និងដឹកនាំអនុវត្តកិច្ចប្រតិបត្តិការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការសុវត្ថិភាពសាធារណៈ ក្នុងអំឡុងពេលនៃប្រារព្ធពិធី ព្រមទាំងទីកន្លែងប្រារព្ធពិធី។ អនុគណៈកម្មការខ្លឹមសារ។
អនុគណៈកម្មការពិធីការ និងព័ត៌មាន ដែលមានភារកិច្ច ទំនាក់ទំនងបដិសណ្ឋាកិច្ចជាមួយសមាជិក សមាជិការ ដែលត្រូវចូលរួមក្នុងបរិវេណប្រារព្ធទិវា ចុះយកព័ត៌មាន និងផ្តិតយក រូបភាព ដើម្បីធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សាយនានា។

រៀបចំពិធីផ្សេងៗស្របតាមវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនារបស់រដ្ឋ។ អនុគណៈកម្មការរៀបចំវេទិកាទីកន្លែងប្រារព្ធពិធី អនុគណៈកម្មការសុខភាព និងសង្រ្គោះបន្ទាន់ ទទួលខុសត្រូវលើការងារសុខភាពទូទៅសម្រាប់ សមាជិក សមាជិការ ចូលរួមក្នុងពិធីរៀបចំលើកកម្ពស់ការអប់រំអនាម័យ សុខាភាព។ អនុគណៈកម្មការអនាម័យ និងបរិស្ថានទទួលខុសត្រូវលើរៀបចំលើកកម្ពស់ការអប់រំអនាម័យ និងបរិស្ថាន ព្រមទាំងដាក់ធុងសំរាម តាមទីតាំងសំខាន់ៗ និងបង្គន់អនាម័យ ចល័ត។ ដឹកនាំសម្អាតបរិស្ថានតាមបរិវេណទីកន្លែងប្រារព្ធទិវាមុនពេល អំឡុងពេល និងក្រោយពេលប្រារព្ធទិវា។ និងអនុគណៈកម្មការភ័ស្តុភារ និងផ្គត់ផ្គង់ មានភារកិច្ចទទួលខុសត្រូវលើការងារអំពាវនាវ ផ្សព្វផ្សាយ ទំនាក់ទំនង កៀរគរប្រមូលមូលនិធិ ពីសប្បុរសជន អាជីវករ ក្រុមហ៊ុនវិនិយោគក្នុងខេត្ត និងក្រៅខេត្ត ដែលមានបំណង និងស្ម័គ្រចិត្តឧបត្ថម្ភគាំទ្រដល់ការរៀបចំប្រារព្វទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្នុងខេត្តស្ទឹងត្រែង៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed