Month: February 2022

កូនខ្មែរគ្រប់រូបត្រូវដឹង លក្ខណៈដ៏ពិសិដ្ឋរបស់ប្រាង្គប្រាសាទអង្គរវត្ត ស្ថាបត្យកម្មកំពូលគ្មានពីរលើលោក

សៀមរាប៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។ អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ ឧទ្ទិសដល់ព្រះវិស្ណុ។ តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង…

You missed