កម្លាំងយោធាឡាវឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវបង្ក្រាបនិងរឹបអូសគ្រឿនញៀនបាន៦០០គីឡូក្រាម
(ស្ទឹងត្រែង)៖ គ្រឿងញៀនក្នុងបរិមាណច្រើនសណ្ធឹកប្រមាណជាង៦០០គីឡូក្រាម ដែលឈ្មួញទុច្ចរិតប៉ងលួចនាំចេញពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងយោធាឡាវឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់និងខេត្តស្ទឹងត្រែងចាប់បង្ក្រាប និងរឹបអូស។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រមាណជា ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវខ្សែភ្លើង ហួសប៉ុស្តិ៍ចាស់ដុងក្រឡ នៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តចម្ប៉ាសាក់ឡាវ។ មន្ត្រីនគរបាល BLO កម្ពុជា បានឲ្យដឹងទៀតថា វត្ថុតាងបទល្មើសដែលកម្លាំងសមត្ថកិច្ចព្រំដែនឡាវ បង្ក្រាប និងរឹបអូសបានក្នុងពេលនោះ គឺជាថ្នាំញៀនប្រភេទខេ ចំនួន ៣២បេ ស្នើនឹង ៦៤០ដុំ បើតាមការប៉ានប្រមាណ មានមិនតិចជាង…